
ការផាត់ពណ៌ត្រូវបានគេនិយាយថាជួយកាត់បន្ថយកម្រិតនៃការថប់បារម្ភ និងផ្តល់ផលប្រយោជន៍ដល់សុខភាពផ្លូវចិត្ត តាមរយៈការងារច្នៃប្រឌិតដ៏សាមញ្ញ និងផ្តោតអារម្មណ៍។ សម្រាប់សកម្មភាពលំហែកាយនៅផ្ទះ ក្រុមប្រឹក្សាទេសចរណ៍វៀតណាមបានបង្កើតសន្លឹកផាត់ពណ៌ដែលគូរដោយដៃ ក្រោមការបំផុសគំនិតពីប្រទេសវៀតណាម។ រូបភាពទាំងនោះរួមមាន គំនូរមុខម្ហូបគុយទាវដ៏មានឱជារស ក្បឿងដែលមានក្បូរក្បាច់ពិស្តារ ទីកន្លែងជានិមិត្តរូប និងអាហារតាមចិញ្ចើមផ្លូវដ៏ពេញនិយម។ ជក់ចិត្តជាមួយវគ្គផាត់ពណ៌ដ៏ស្ងប់ចិត្តពីប្រទេសវៀតណាម ពីភាពស្រណុកសុខស្រួលនៅលើសាឡុងរបស់អ្នក។ វាយស្លាក (Tag) ស្នាដៃដែលបានផាត់រួចរបស់អ្នកនៅលើ Facebook និង Instagram ដើម្បីចែករំលែកវាជាមួយ @VietanmTourismBoard។
សម្រាប់ជម្រើសបន្ថែមទៀតដើម្បីរុករកប្រទេសវៀតណាមពីភាពស្រណុកសុខស្រួលនៅលើសាឡុងរបស់អ្នក សូមមើល Stay at Home Kit ពី Vietnam.travel។