
ហាណូយ ប្រទេសវៀតណាម (១៧ សីហា ២០២០) -- ដើម្បីជួយប្រជាជនវៀតណាមក្នុងការរៀបចំផែនការសម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី (Tet) របស់ពួកគេ ក្រុមហ៊ុន Vietnam Airlines Group ដែលរួមមាន Vietnam Airlines, Pacific Airlines និង ក្រុមហ៊ុន Vietnam Air Services Company កំពុងដាក់លក់សំបុត្រចំនួនពីរលានសន្លឹក។
អ្នកដំណើរអាចទិញសំបុត្របានចាប់ពីថ្ងៃទី ១៨ ខែសីហា នៅលើគេហទំព័រ កម្មវិធីទូរស័ព្ទដៃ និងការិយាល័យលក់សំបុត្ររបស់ Vietnam Airlines នៅទូទាំងប្រទេស។
Vietnam Airlines Group ក៏នឹងផ្តល់អាទិភាពដល់ការបង្កើនប្រេកង់ជើងហោះហើរលើផ្លូវហោះហើរដែលមានតម្រូវការខ្ពស់ ដូចជាពី ហាណូយ ទៅ ទីក្រុងហូជីមិញ, វិញ (Vinh), កឹងធើ (Can Tho) និង ភូគុក (Phu Quoc) និងផ្លូវហោះហើរពី ទីក្រុងហូជីមិញ ទៅ ដាណាង (Da Nang), ហៃហ្វុង (Hai Phong), ថាញ់ហ្វា (Thanh Hoa), វិញ (Vinh), ដុងហយ (Dong Hoi), ហ្វេ (Hue), ផ្លៃគូ (Pleiku), ញ៉ាត្រាង (Nha Trang) និង គ្វីញ៉ន (Quy Nhon)។
Vietnam Airlines Group ក៏នឹងបន្តរក្សានូវនីតិវិធី និងស្តង់ដារបង្ការជំងឺរាតត្បាតគ្រប់ជ្រុងជ្រោយរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ និងសហគមន៍។ យន្តហោះ និងឧបករណ៍នានាត្រូវបានសម្លាប់មេរោគ ហើយបុគ្គលិកត្រូវបានបំពាក់ដោយសម្លៀកបំពាក់ការពារ។ អ្នកដំណើរនឹងត្រូវវាស់កម្ដៅរាងកាយ មុនពេលឡើងលើយន្តហោះ ហើយក៏ត្រូវបានតម្រូវឱ្យពាក់ម៉ាសពេញមួយពេលហោះហើរផងដែរ។ សេវាកម្មនៅលើលើយន្តហោះក៏ត្រូវបានកាត់បន្ថយឱ្យសាមញ្ញជាងមុន ដើម្បីជៀសវាងការប៉ះពាល់គ្នា។
សម្រាប់ព័ត៌មានបន្ថែម ការកក់ និងការចេញសំបុត្រ អ្នកដំណើររបស់ Vietnam Airlines និង VASCO អាចចូលទៅកាន់ www.vietnamairlines.com, កម្មវិធីទូរស័ព្ទរបស់ Vietnam Airlines, ទំព័រ Facebook ផ្លូវការរបស់ Vietnam Airlines, ទាក់ទងការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ ឬទូរស័ព្ទទៅកាន់លេខ 1900 1100 សម្រាប់សេវាកម្មអតិថិជន។
អ្នកដំណើររបស់ Pacific Airlines អាចចូលទៅកាន់ www.pacificairlines.com, ទំព័រ Facebook ផ្លូវការ ឬទាក់ទងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍បម្រើសេវាកម្មអតិថិជនតាមរយៈលេខ 1900 1550។