Vietnam Tourism

InterContinental Phu Quoc Long Beach

រមណីយដ្ឋាន InterContinental Phu Quoc Long Beach ចូលរួមក្នុងកម្មវិធី Clean Promise របស់ IHG

May 22, 2020 | Press Release

គៀនយ៉ាង ប្រទេសវៀតណាម (ថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២០) -- រមណីយដ្ឋាន InterContinental Phu Quoc Long Beach ចូលរួមក្នុងកម្មវិធី Clean Promise របស់សម្ព័ន្ធសណ្ឋាគារ InterContinental Hotel Group (IGH) ដែលមានគោលបំណងលើកកម្ពស់បទពិសោធន៍របស់ភ្ញៀវដោយកំណត់ឡើងវិញនូវភាពស្អាត និងការគាំទ្រដល់សុខុមាលភាពពេញមួយកំឡុងពេលស្នាក់នៅ។ 

ក្នុងនាមជាការពង្រីកវិសាលភាពនៃកម្មវិធី ‘Way of Clean’ របស់ IHG ដែលបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០១៥ កម្មវិធី Clean Promise បន្ថែមការអនុវត្តដោយប្រើប្រាស់ពិធីការ និងវិធានការសេវាកម្មដែលបានកែលម្អ។ IHG បានសហការជាមួយអ្នកជំនាញឈានមុខគេក្នុងឧស្សាហកម្មនេះ ដើម្បីពង្រឹងនីតិវិធីរបស់ខ្លួន ដើម្បីធានាថាភ្ញៀវអាចទទួលបានការស្នាក់នៅដ៏ធូរស្រាលក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

«នៅក្នុងប្រទេសវៀតណាម រដ្ឋាភិបាលក្នុងតំបន់ និងប្រជាពលរដ្ឋបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយនឹងអត្រាឆ្លងតិចតួចបំផុតនៅទូទាំងប្រទេស។ នៅរមណីយដ្ឋាន InterContinental Phu Quoc Long Beach យើងចង់ចូលរួមចំណែករបស់យើងដើម្បីធានាថាវានៅតែរក្សាបានបែបនេះ ជាពិសេសនៅពេលដែលប្រទេសវៀតណាមបើកទ្វារស្វាគមន៍ពិភពលោកឡើងវិញ» នេះបើតាមប្រសាសន៍របស់លោក Oliver Horn អគ្គនាយកនៃរមណីយដ្ឋាន InterContinental Phu Quoc Long Beach។

រមណីយដ្ឋាន InterContinental Phu Quoc Long Beach បានបង្កើនវដ្តនៃការសម្អាតយ៉ាងស៊ីជម្រៅ និងការសម្លាប់មេរោគ កាត់បន្ថយការប៉ះពាល់ផ្ទាល់ពេលចុះឈ្មោះចូលស្នាក់នៅ បង្កើនការទូទាត់ប្រាក់ដោយមិនបាច់ប៉ះផ្ទាល់ និងស្ថានីយលាងសម្អាតដៃ ព្រមទាំងបានអនុវត្តវិធីសាស្ត្រសេវាកម្មថ្មីសម្រាប់អាហារប៊ូហ្វេ ពិធីជប់លៀង ការរៀបចំអាហារ និងសេវាកម្មបន្ទប់ផងដែរ។

ការផ្លាស់ប្តូរចំពោះបន្ទប់ភ្ញៀវរួមមានការដកចេញនូវរបស់របរតុបតែង និងសម្ភារផ្សព្វផ្សាយនានា ដូចជាក្រណាត់ក្រាលចុងគ្រែ និងសៀវភៅណែនាំសេវាកម្មផ្សេងៗ។ របស់របរនៅក្នុងមីនីបារ (Minibar) ក៏ត្រូវបានដកចេញផងដែរ ដើម្បីបង្កើនអនាម័យទូទៅ។ សម្រាប់សេវាកម្មក្នុងបន្ទប់ ភ្ញៀវទាំងអស់អាចប្រើប្រាស់ទូរទស្សន៍ក្នុងបន្ទប់ ដើម្បីស្វែងរកព័ត៌មានបន្ថែមនៅលើម៉ឺនុយអន្តរកម្ម។ លើសពីនេះ រាល់របស់របរដែលបានសម្លាប់មេរោគរួចរាល់នៅក្នុងបន្ទប់ នឹងមានបិទសេចក្តីជូនដំណឹងបញ្ជាក់ច្បាស់លាស់ ដើម្បីផ្តល់ភាពកក់ក្តៅដល់ភ្ញៀវ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់រមណីយដ្ឋាន InterContinental Phu Quoc Long Beach៖ https://phuquoc.intercontinental.com/