
KIEN GIANG, ប្រទេសវៀតណាម (ថ្ងៃទី ២០ ធ្នូ ឆ្នាំ ២០២០) -- ក្រុមហ៊ុនបដិសណ្ឋារកិច្ច Vinpearl បានបើកដំណើរការសណ្ឋាគារឆ្លាតវៃដំបូងគេបង្អស់របស់ខ្លួននៅសប្តាហ៍នេះ ជាមួយនឹងការបើកទ្វារ VinHolidays 1 នៅ Phú Quốc។ សណ្ឋាគារនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរមកកាន់កោះនេះ ចំពេលរដូវកាលវិស្សមកាល។
ស្ថិតនៅចំកណ្តាលនៃ Phú Quốc United Center និងមានអាងហែលទឹកក្រៅផ្ទះទំហំ ៨០០ ម៉ែត្រការ៉េ ព្រមទាំងបន្ទប់ចំនួន ៦៨៧ បន្ទប់ សណ្ឋាគារ VinHolidays ដំបូងគេនេះ គឺជាគោលដៅទេសចរណ៍ដ៏ពេញលេញមួយសម្រាប់អ្នកដំណើរនៅ Phu Quoc។ ការស្នាក់នៅ VinHolidays 1 ភ្ញៀវទេសចរអាចរីករាយជាមួយការសម្តែងវប្បធម៌ប្រចាំថ្ងៃ ស្វែងរកវត្ថុអនុស្សាវរីយ៍ដែលពួកគេចូលចិត្តនៅតាមតំបន់ទិញទំនិញ និងភ្លក់រសជាតិអាហារក្នុងស្រុកនៅតាមភោជនីយដ្ឋានក្នុងកន្លែងកម្សាន្តលំដាប់ពិភពលោក។
យោងតាមតំណាងរបស់ Vinpearl ការរចនាដ៏ទំនើប និងសាមញ្ញរបស់សណ្ឋាគារនេះ គឺឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកដំណើរដែលចូលចិត្តសេរីភាព និងឯករាជ្យភាព។ អ្នកដែលចូលចិត្តការរុករកនៅពេលថ្ងៃ និងស្វែងរកកន្លែងស្នាក់នៅដ៏មានផាសុកភាព និងងាយស្រួល នឹងទទួលបានការសម្រាកលំហែកាយយ៉ាងមានផាសុកភាពនៅទីនេះ។
ខ្សែសង្វាក់សណ្ឋាគារ VinHolidays លើកទឹកចិត្តភ្ញៀវឱ្យចូលរួមស្វែងយល់ពីវប្បធម៌ក្នុងស្រុក និងការផ្សងព្រេងដោយចំណាយពេលស្វែងយល់ពីគោលដៅទេសចរណ៍នេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារដែលស្វែងរកសកម្មភាពកម្សាន្តងាយៗ ក៏អាចរីករាយនឹងការទៅទស្សនា VinWonders Phú Quốc ក៏ដូចជា Grand World ដែលនៅជិតនោះផងដែរ។
ការបន្ថែមថ្មីចុងក្រោយបង្អស់ទៅក្នុងបណ្តុំរបស់ Vinpearl នេះ ជួយបង្កើនសមត្ថភាពរបស់ម៉ាកយីហោនេះដល់ប្រមាណ ១៨,៥០០ បន្ទប់ និងវីឡាទូទាំងប្រទេសវៀតណាម។ VinHolidays 2 Phú Quốc គ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២១ ជាមួយនឹងបន្ទប់ចំនួន ១,០០០ បន្ទប់។ Vinpearl គ្រោងនឹងបើកសណ្ឋាគារ VinHolidays នៅក្នុងគោលដៅទេសចរណ៍ពេញនិយមបំផុតទាំងបីរបស់វៀតណាម៖ Phú Quốc, Nha Trang, និង Nam Hội An។
សម្រាប់ព័ត៌មានបន្ថែមអំពីសណ្ឋាគារ និងការកក់បន្ទប់ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ Vinpearl៖ https://www.vinpearl.com/vinholidays-1-phu-quoc/