
ភូគុក, វៀតណាម (១៤ មេសា ២០២១) -- សារមន្ទីរខ្លាឃ្មុំ Teddy ដំបូងបង្អស់របស់វៀតណាម គ្រោងនឹងបើកសម្ពោធនៅថ្ងៃទី ២១ ខែមេសា នៅឯតំបន់កម្សាន្តទេសចរណ៍ចុងក្រោយបំផុតរបស់ Vinpearl គឺ Phu Quoc United Center។
ក្នុងនាមជាសាខាមួយនៃខ្សែសង្វាក់ Jeju Teddy Bear Museum របស់កូរ៉េខាងត្បូង សារមន្ទីរ Teddy Bear Museum Phu Quoc United Center គឺជាសារមន្ទីរទីប្រាំបីនៃប្រភេទនេះនៅលើពិភពលោក។ ស្ថិតនៅចំកណ្តាលនៃ «ទីក្រុងមិនចេះដេកលក់» Grand World សារមន្ទីរនេះលាតសន្ធឹងលើផ្ទៃដីសរុប ១.៥០០ ម៉ែត្រការ៉េ និងមានដាក់បង្ហាញខ្លាឃ្មុំ teddy ធ្វើដោយដៃជាង ៥០០ ក្បាល។
នៅពេលមកដល់ខ្លោងទ្វារចូល ភ្ញៀវទេសចរនឹងត្រូវបានទទួលស្វាគមន៍ដោយរូបសំណាកខ្លាឃ្មុំ teddy យក្សដែលមានកម្ពស់ ១៥ ម៉ែត្រ ដែលជាទិដ្ឋភាពដ៏លេចធ្លោមួយនៅគ្រប់សារមន្ទីរ Teddy Bear ទាំងអស់នៅលើពិភពលោក។ នៅខាងក្នុងមានការផ្សងព្រេងដែលបំផុសគំនិតតាមរឿង Indiana Jones ដោយមានតួអង្គខ្លាឃ្មុំ teddy នៅក្នុងតំបន់អាមេរិកខាងត្បូង អេហ្ស៊ីបបុរាណ អាត្លង់ទីស និងតំបន់ជាច្រើនទៀត។
ការដាក់បង្ហាញបែបវៀតណាមដ៏ពិសេសរបស់សារមន្ទីរនេះ រួមមានខ្លាឃ្មុំ teddy ស្លៀកសម្លៀកបំពាក់ប្រពៃណី អាវយ៉ៃ (ao dai) និងពាក់មួកស្លឹកត្នោតនៅទីក្រុងហ្វេ (Hue) ជិះទូកកម្សាន្តនៅឈូងសមុទ្រហាឡុង (Ha Long Bay) ធ្វើជាអ្នកគាំទ្របាល់ទាត់អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិ ឬរីករាយនឹងការលំហែកាយនៅ Vinpearl។
ភ្ញៀវទេសចរអាចចូលរួមលេងហ្គេមអន្តរកម្ម ចូលរួមសិក្ខាសាលា DIY បង្កើតគំនូរព្រាងផ្ទាល់ ឬសម្រាកលម្ហែកាយនៅហាងកាហ្វេ Teddy Bear Cafe នៅជាន់ក្រោម បន្ទាប់ពីទស្សនាការតាំងពិពណ៌រួច។
ជាមួយនឹងកន្លែងទាក់ទាញថ្មីនេះនៅ Grand World ក្រុមហ៊ុន Vinpearl សង្ឃឹមថានឹងស្វាគមន៍ភ្ញៀវទេសចរកាន់តែច្រើនមកកាន់ «ទីក្រុងមិនចេះដេកលក់» Phu Quoc United Center និងធ្វើឱ្យកោះភូគុក ក្លាយជាគោលដៅទេសចរណ៍ដែលត្រូវតែទៅទស្សនានៅអាស៊ី។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ Phu Quoc United Center