Vietnam Tourism

ប្រទេសវៀតណាមនឹងស្វាគមន៍អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញមកកាន់កោះភូកុក

Sep 15, 2021 | Press Release

ហាណូយ, វៀតណាម (១៥ កញ្ញា ២០២១) -- វៀតណាមមានបំណងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញមកកាន់កោះភូកុក នេះបើយោងតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។
 
ជំហានទាំងនេះនឹងពន្លឿនការវិលត្រឡប់មកវិញដោយរលូនរបស់វៀតណាមទៅកាន់វិស័យទេសចរណ៍ពិភពលោក។ ក្នុងនាមជាគោលដៅទេសចរណ៍ដែលទទួលបានពានរង្វាន់ជាច្រើនសម្រាប់បេតិកភណ្ឌ វប្បធម៌ ម្ហូបអាហារ និងការធ្វើដំណើរវាយកូនហ្គោល ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១៨ លាននាក់ក្នុងឆ្នាំ២០១៩ ដែលជាការកើនឡើងច្រើនជាងទ្វេដងបើធៀបនឹងឆ្នាំ២០១៥។ 
 
កោះភូកុក ដែលជាអាថ៌កំបាំងដ៏ល្អបំផុតរបស់វៀតណាម គឺជាទីកន្លែងនៃឆ្នេរខ្សាច់សដ៏ស្រស់ស្អាតបំផុតមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងការមុជទឹកមើលផ្កាថ្មដ៏អស្ចារ្យនៅក្នុង តំបន់បម្រុងជីវមណ្ឌលដែលទទួលស្គាល់ដោយអង្គការយូណេស្កូ (UNESCO)។ ចាប់ពីការដើរកម្សាន្តក្នុងព្រៃនៅក្នុងឧទ្យានជាតិដ៏ធំ ទៅកាន់ការសម្រាកលំហែកាយបែបសុខុមាលភាពដែលបញ្ចប់ដោយទិដ្ឋភាពថ្ងៃលិចដ៏អស្ចារ្យបំផុតរបស់វៀតណាម រហូតដល់សួនសត្វសាហ្វារី សួនទឹក និងកាប៊ីនខ្សែកាបដែលវែងជាងគេបំផុតលើពិភពលោក រហូតដល់ផ្សាររាត្រី និងម្ហូបអាហារក្នុងស្រុក -- ភ្ញៀវទេសចរនឹងស្វែងរកបាននូវបទពិសោធន៍ជាច្រើនដើម្បីចែករំលែក និងចងចាំ។ ការធ្វើដំណើរកម្សាន្តជាក្រុម គ្រួសារ និងអ្នកធ្វើដំណើរឯករាជ្យគ្រប់វ័យ អាចទន្ទឹងរង់ចាំការធ្វើដំណើរដ៏គួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែមានភាពធូរស្រាលលំហែកាយ។ 

យុទ្ធនាការ “Live Fully in Vietnam” នឹងត្រូវដាក់ឱ្យដំណើរការដើម្បីលើកកម្ពស់ការបើកដំណើរការទេសចរណ៍វៀតណាមឡើងវិញ ដោយចាប់ផ្តើមជាមួយនឹងកម្មវិធីទេសចរណ៍ “Roam Phu Quoc”។
 
ប្រទេសវៀតណាមមានក្តីរំភើបក្នុងការស្វាគមន៍ពិភពលោកមកកាន់កោះភូកុក និងសម្រាប់ឱ្យអ្នកស្វែងយល់ពីភាពទាក់ទាញមិនចេះសាបសូន្យ ដែលធ្វើឱ្យមនុស្សចង់ត្រឡប់មកវិញ។ ជួបគ្នានៅកោះភូកុក!

សូមតាមដាន https://www.vietnamtourism.gov.vn/english សម្រាប់ព័ត៌មានបន្ថែម និងបច្ចុប្បន្នភាព