ដានាំង (Da Nang) គឺជាទីក្រុងធំបំផុតមួយក្នុងប្រទេសវៀតណាមដែលមានប្រជាជនប្រហែលមួយលាននាក់ ប៉ុន្តែវាហាក់បីដូចជាមានទំហំតូចជាង និងមានភាពស្ងប់ស្ងាត់ជាងទីក្រុងហូជីមិញ និងទីក្រុងហាណូយ។ ទោះបីជាវាជាទីក្រុងធំមួយដែលមានអ្វីៗគ្រប់យ៉ាងដែលទីក្រុងធំៗមានក៏ដោយ ក៏វាមានបរិយាកាសទីក្រុងមាត់សមុទ្រដ៏រួសរាយរាក់ទាក់ និងធូរស្រាល ដែលធ្វើឱ្យដំណើរជីវិតមានភាពយឺតៗ។ ទន្លេ ហាន (Han River) ខណ្ឌចែកឆ្នេរសមុទ្រពីកណ្តាលក្រុង ដោយបង្កើតបានជាព្រំប្រទល់ធម្មជាតិដែលព័ទ្ធជុំវិញដោយបារ ឧទ្យាន និងផ្លូវដើរលម្ហែកាយ។
ចាប់ពីផ្លូវថ្នល់ដ៏ធំទូលាយ និងក្រាលកៅស៊ូយ៉ាងល្អ រហូតដល់ផ្ទៃមេឃពណ៌ខៀវស្រឡះ ទីក្រុងដានាំងមានភាពស្អាតស្អំគួរឱ្យកត់សម្គាល់។ មានការបំពុលខ្យល់ និងសំរាមតិចតួចបំផុត។ អាកាសធាតុត្រូពិចមានភាពកក់ក្តៅក្នុងរដូវវស្សា និងស្ងួតក្នុងអំឡុងពេលអាកាសធាតុត្រជាក់បំផុត ហើយសីតុណ្ហភាពស្ថិតនៅចន្លោះពី ១៩ អង្សាសេ ទៅ ២៤ អង្សាសេ (៦៧ អង្សាហ្វារិនហៃ ទៅ ៧៦ អង្សាហ្វារិនហៃ) សូម្បីតែក្នុងអំឡុងខែ "រដូវរងា" ដែលត្រជាក់បំផុតក៏ដោយ។ ដោយឡោមព័ទ្ធដោយភ្នំ ឧទ្យានជាតិ និងមហាសមុទ្រ ទីក្រុងដានាំងហាក់បីដូចជាកំពុងលិចលង់នៅក្នុងធម្មជាតិ។
មានហេតុផលជាច្រើនដែលធ្វើឱ្យទីក្រុងដានាំងត្រូវបានចាត់ទុកថាជា "ទីក្រុងដែលគួរឱ្យចង់រស់នៅបំផុត" របស់ប្រទេសវៀតណាម។ ខាងក្រោមនេះជាហេតុផលមួយចំនួន៖
មជ្ឈមណ្ឌលទីក្រុងស្ថិតនៅភាគខាងលិចនៃទន្លេ ហាន។ វាជាតំបន់អាជីវកម្ម ដែលជាការរួមបញ្ចូលគ្នាយ៉ាងរីករាយនៃហាងកាហ្វេ ភោជនីយដ្ឋាន ផ្សារ អាគារផ្ទះល្វែង និងផ្ទះគ្រួសារ ដែលទាំងអស់នេះស្ថិតនៅចម្ងាយត្រឹមតែដប់នាទីប៉ុណ្ណោះពីព្រលានយន្តហោះអន្តរជាតិ។ វាមានភាពរស់រវើកដោយមិនមានភាពអ៊ូអរខ្លាំងពេកនោះទេ។ ដោយសារតែការរៀបចំផែនការទីក្រុងដ៏អស្ចារ្យរបស់ដានាំង សូម្បីតែការកកស្ទះចរាចរណ៍នៅម៉ោងមមាញឹកបំផុតក៏មិនអាក្រក់ខ្លាំងដែរ។
នេះពិតជាទីក្រុងនៃបារ និងស្រាបៀរផលិតដោយដៃ (craft beer) មិនមែនជាក្លឹបរាត្រីនោះទេ។ បារដែលមានពិធីជប់លៀងលាន់ឮខ្លាំងៗ គឺស្ថិតនៅចំហៀងនៃទីក្រុងនេះ ស្របនឹងដងទន្លេ ប៉ុន្តែជីវិតពេលរាត្រីរបស់ដានាំងពិតជាលេចធ្លោនៅក្នុងបារស្រាក្រឡុកដ៏ទាន់សម័យ ឬហាងស្រាបៀរផលិតដោយដៃ។ ធ្វើដំណើរទៅកាន់មាត់ឆ្នេរដើម្បីស្តាប់តន្ត្រីបន្តផ្ទាល់ ឬទៅច្រាំងខាងកើតនៃទន្លេហានសម្រាប់ស្រាបៀរផលិតដោយដៃ និងអាហារសមុទ្រ។
ប្រភព៖ Sky36 Bar
ឆ្លងកាត់ស្ពានមួយក្នុងចំណោមស្ពានទាំងបួននៅលើទន្លេ ហាន (មានស្ពានចំនួនដប់ ប៉ុន្តែស្ពានទាំងបួននេះតភ្ជាប់កណ្តាលក្រុងទៅនឹងតំបន់ឆ្នេរ) ដើម្បីទៅកាន់ឆ្នេរ My Khe។ My Khe គឺស្អាតឥតខ្ចោះ និងធំទូលាយ ដែលជាឆ្នេរខ្សាច់សក្បុសលាតសន្ធឹងយ៉ាងវែង ដែលនៅតែមានភាពស្ងប់ស្ងាត់រហូតដល់ពេលរសៀល ទោះបីជាវាមានប្រជាប្រិយភាពខ្លាំងក៏ដោយ។ ពេលថ្ងៃលិច ទាក់ទាញមនុស្សយ៉ាងច្រើនកុះករមកកម្សាន្តនៅឆ្នេរសមុទ្រដែលល្បីល្បាញជាអន្តរជាតិនេះ ប៉ុន្តែវាលាតសន្ធឹងពីជើងទៅត្បូងជាច្រើនម៉ាយ ដូច្នេះវាងាយស្រួលក្នុងការស្វែងរកកន្លែងស្ងាត់ផ្ទាល់ខ្លួន។ ធ្វើដំណើរទៅទិសខាងជើងទៅកាន់ឧទ្យានជាតិសម្រាប់ឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ពិតប្រាកដ ដែលឆ្នេរខ្លះអាចចូលទៅដល់បានតែតាមរយៈការដើរចុះពីលើភ្នំប៉ុណ្ណោះ។
ស្ទើរតែគ្រប់ទីកន្លែងក្នុងទីក្រុងដានាំង សុទ្ធតែអាចមើលឃើញទិដ្ឋភាពភ្នំ។ ឧបទ្វីបសឺនត្រា (Son Tra Peninsula) នៅភាគឦសាន ភ្នំថ្មម៉ាប (Marble Mountain) នៅភាគខាងត្បូង និងភ្នំ បាណា (Ba Na hills) នៅភាគខាងលិច សុទ្ធតែផ្តល់នូវទិដ្ឋភាពព្រៃភ្នំដ៏ធំល្វឹងល្វើយ ដែលធ្វើឱ្យទីក្រុងរបស់មនុស្សមើលទៅតូចចង្អៀត។
តំបន់អភិរក្សធម្មជាតិ សឺនត្រា (Son Tra Nature Reserve) ផ្តល់ជាជម្រកសម្រាប់សត្វជាង ២០០ ប្រភេទផ្សេងៗគ្នា រួមទាំងសត្វកម្រ និងជិតផុតពូជចំនួន ២៩ ប្រភេទផងដែរ។ ស្វាលង្គឃ័រជើងក្រហម (red-shanked douc langurs) ដែលនៅសេសសល់ភាគច្រើននៅលើពិភពលោក រស់នៅលើឧបទ្វីបនេះ។ ជិះម៉ូតូឡើងភ្នំដើម្បីទៅដល់រូបសំណាក "ព្រះពុទ្ធស្រី" (Lady Buddha) នៅលើកំពូលភ្នំ ដែលភាពស្កឹមស្កៃពណ៌សភ្លឺថ្លារបស់វា អាចមើលឃើញពីឆ្នេរសមុទ្រ។ ទិដ្ឋភាពពីលើកំពូលភ្នំពិតជាស្រស់ស្អាតឥតឧបមា៖ អគារខ្ពស់ៗក្នុងទីក្រុងលេចឡើងយ៉ាងឆ្ងាយដាច់កន្ទុយភ្នែក កាត់តាមស្លឹកឈើព្រៃ និងមហាសមុទ្រពណ៌គុជខ្យង លាតសន្ធឹងរហូតដល់ភ្នែកមើលមិនយល់។
ភ្នំថ្មម៉ាប (Marble Mountain) ងើបឡើងពីភាគខាងត្បូងនៃទីក្រុង វាជាបណ្តុំភ្នំកំបោរជាជាងកំពូលភ្នំតែមួយ។ ប្រសិនបើ សឺនត្រា ត្រូវបានគ្រប់គ្រងដោយសត្វព្រៃ ភ្នំថ្មម៉ាប គឺជាកន្លែងនៃវត្តអារាម និងប្រាសាទ ដែលជាតំបន់វិញ្ញាណបំពាក់ដោយទីសក្ការបូជាដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។ ដើរឡើងតាមកាំជណ្តើរថ្មដែលបានឆ្លាក់ ដើម្បីទៅមើលរូបសំណាក និងការឆ្លាក់រូបព្រះអាទិទេពអមតៈ និងសត្វអច្ឆរិយៈ រូងភ្នំដែលមានវល្លិបុរាណយុគសម័យមុនប្រវត្តិសាស្ត្រយោលចុះមក និងដំបូលវត្តដ៏ប្រណិតដែលតុបតែងលម្អតាមចង្កេះភ្នំ ដូចជាជម្រករបស់សត្វនាគ។
ស្ពានមាស (Golden Bridge) ដែលត្រូវបានគេស្គាល់ផងដែរថាជាស្ពានដៃយក្ស ស្ថិតនៅលើកំពូលភ្នំ នុយចៅ (Nui Chua) ភ្នំ បាណា (Ba Na hills) ក្រុងដានាំង។ វាក៏ត្រូវបានចាត់ថ្នាក់ក្នុងចំណោមស្ពានកំពូលទាំង ១០ ដែលមានស្ថាបត្យកម្មប្លែកបំផុតនៅលើពិភពលោកផងដែរ។ ទោះបីជាត្រូវបានគេហៅថាជាស្ពានក៏ដោយ ក៏ស្ពានមាសមិនឆ្លងកាត់បឹង ឬទន្លេណាមួយឡើយ ប៉ុន្តែវាលាតសន្ធឹងកាត់ពាក់កណ្តាលភ្នំ ដោយមានក្បាលស្ពានទាំងពីរស្ថិតនៅស្ថានីយ Marseille និងស្ថានីយ Bordeaux ក្នុងសួន Thien Thai។ ស្ថិតនៅកម្ពស់ ១.៤១៤ ម៉ែត្រ ស្ពានមាសមានរាងកោងដូចឥន្ធនូនៅលើអាកាស បង្កើតបានជា "កាំជណ្តើរទៅកាន់ឋានសួគ៌"។ ដើម្បីទៅដល់ស្ពានដ៏គួរឱ្យភ្ញាក់ផ្អើលនេះ អ្នកត្រូវជិះកាប៊ីនខ្សែកាប។ ពេលឈរនៅលើស្ពាន អ្នកអាចគយគន់ទិដ្ឋភាពភ្នំ ពពក និងទីក្រុងដានាំងដ៏ឆ្ងាយដាច់កន្ទុយភ្នែក។
លើកលែងតែទឹកធ្លាក់ និងភ្នំនានានៅក្រៅក្រុង ស្ទើរតែគ្រប់ទីកន្លែងក្នុងទីក្រុងដាណាំង គឺធ្វើដំណើរមិនលើសពីដប់ប្រាំនាទីនោះឡើយពីកន្លែងមួយទៅកន្លែងមួយទៀត។ ចាប់ពីកណ្តាលក្រុងរហូតដល់មាត់ឆ្នេរ ពីភាគខាងត្បូងនៃឧបទ្វីបរហូតដល់ចុងខាងជើងបំផុត អ្វីៗគ្រប់យ៉ាងគឺនៅជិតគ្នាខ្លាំងណាស់ ដែលធ្វើឱ្យកង់ក្លាយជាមធ្យោបាយធ្វើដំណើរដ៏សមស្របមួយ ហើយសេវាកម្មតាក់ស៊ី Grab ក៏លឿន និងមានតម្លៃសមរម្យផងដែរ។
អាហារដែលមានតម្លៃថោក និងល្អចំពោះសុខភាពមាននៅគ្រប់ទីកន្លែង។ អ្នកលក់តាមដងផ្លូវមានបម្រើជូននូវអាហារដែលមានរសជាតិបែបភាគកណ្តាលនៃប្រទេសវៀតណាមនៅគ្រប់ច្រកល្ហក ហើយអាហារបស្ចិមប្រទេសគឺមានយ៉ាងសម្បូរបែបនៅក្នុងតំបន់ An Thuong ដែលជាសហគមន៍ជនបរទេសនៅលើឧបទ្វីបក្បែរឆ្នេរ។ គ្រឿងសមុទ្រគឺស្រស់ៗដូចអ្វីដែលអ្នករំពឹងទុកពីទីក្រុងជាប់មាត់សមុទ្រ ចូលសាកល្បងវាជាមួយគុយទាវ mì quảng ឬ bún chả cá ដែលជាមុខម្ហូបល្បីៗប្រចាំតំបន់ទាំងពីរមុខនេះ។ សម្រាប់អ្នកចូលចិត្តពិសាស្រាបៀរ គួរតែជ្រើសរើស Larue ឬ Huda ដែលជាម៉ាកយីហោក្នុងស្រុកទាំងពីរ។
Traveloka គឺជាកម្មវិធីកក់សេវាកម្មទេសចរណ៍ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដោយផ្តល់ជូននូវជម្រើសជាច្រើនសម្រាប់ការហោះហើរ រថយន្តក្រុង និងរថភ្លើង ការជួលរថយន្ត និងកញ្ចប់ស្នាក់នៅ។ វាជាកន្លែងផ្តល់សេវាកម្មធ្វើដំណើរដ៏ពេញលេញមួយ ហើយកម្មវិធីនេះតែងតែផ្តល់ជូននូវការបញ្ចុះតម្លៃ និងការលក់បញ្ចុះតម្លៃពិសេសៗជាញឹកញាប់។
ទាញយកកម្មវិធីនេះ ដើម្បីកក់ដំណើរកម្សាន្តទៅកាន់ទីក្រុងដាណាំងទាំងមូល សម្រាប់បទពិសោធន៍ដ៏រលូនបំផុតនៅក្នុងទីក្រុងដែលគួរឱ្យរស់នៅបំផុតរបស់វៀតណាម។