
Born Pink World Tour គឺជាដំណើរប្រគំតន្ត្រីសកលលើកទីពីរដែលកំពុងប្រព្រឹត្តទៅរបស់ក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink ដើម្បីគាំទ្រដល់អាល់ប៊ុមស្ទូឌីយោកូរ៉េទីពីររបស់ពួកគេគឺ Born Pink។ នៅចុងខែកក្កដា ទីក្រុងហាណូយនឹងក្លាយជាចំណតបន្ទាប់សម្រាប់ដំណើរប្រគំតន្ត្រីសកលរបស់ក្រុមនារីនេះ។ Blackpink នៅទីក្រុងហាណូយ នឹងក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោប្រចាំឆ្នាំ ដែលទាក់ទាញទស្សនិកជននៅក្នុងប្រទេសវៀតណាម និងជុំវិញពិភពលោក ជាពិសេសយុវវ័យឱ្យមកចូលរួមទស្សនាការប្រគំតន្ត្រី និងទទួលយកបទពិសោធន៍ទេសចរណ៍វៀតណាម។