Vietnam Tourism

  • Blackpink ត្រៀមខ្លួនអង្រួនឆាកតន្ត្រីនៅទីក្រុងហាណូយក្នុងខែកក្កដានេះ

ក្រុមចម្រៀងស្រី Kpop ដ៏ល្បីល្បាញ ទីបំផុតនឹងនាំយកការប្រគំតន្ត្រី Born Pink របស់ពួកគេមកកាន់កីឡដ្ឋានជាតិ My Dinh ក្នុងទីក្រុងហាណូយ នាថ្ងៃទី ២៩-៣០ ខែកក្កដាខាងមុខនេះ។ នេះនឹងក្លាយជាលើកដំបូងបង្អស់ដែល Blackpink មកសម្តែងនៅក្នុងប្រទេសវៀតណាម។

 


ផ្ទាំងរូបភាពការប្រគំតន្ត្រីពិភពលោក BLACKPINK នៅទីក្រុងហាណូយ

 

នាពេលបច្ចុប្បន្ននេះ គ្មានន័យអ្វីឡើយក្នុងការធ្វើជាអ្នកគាំទ្រ ប្រសិនបើអ្នកមិនស្ម័គ្រចិត្តលះបង់បន្ថែមទៀតសម្រាប់អាយដលរបស់អ្នក។ ហើយប្រទេសវៀតណាមគឺបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អ្នកគាំទ្រ Kpop ទាំងអស់មកពីជុំវិញពិភពលោក មកចូលរួមសប្បាយរីករាយជាមួយពួកយើងក្នុងការប្រគំតន្ត្រី Born Pink នៅទីក្រុងហាណូយ និងឆ្លៀតឱកាសស្វែងយល់ពីប្រទេសដ៏ស្រស់ស្អាតរបស់យើង។

ជាមួយនឹងសមត្ថភាពផ្ទុកកៅអីចំនួន ៤០,១៩២ នាក់ និងមានកន្លែងអង្គុយចំនួន ៤ ផ្នែក កីឡដ្ឋាន My Dinh នៃទីក្រុងហាណូយ ធ្លាប់ជាទីតាំងរៀបចំព្រឹត្តិការណ៍កម្សាន្តអន្តរជាតិធំៗជាច្រើន ដូចជា៖

កម្មវិធី MTV Exit ឆ្នាំ ២០១០ ជាមួយនឹងវត្តមានរបស់ Super Junior, Kate Miller, កម្មវិធី Gravity Tour ឆ្នាំ ២០១១ ដោយ Westlife, កម្មវិធី MBC’s Music Core ក្នុងឆ្នាំ ២០១២, កម្មវិធី KBS’s Music Bank World Tour ក្នុងឆ្នាំ ២០១៥, កម្មវិធី Asia Artist Awards ក្នុងឆ្នាំ ២០១៩ និងពេលនេះគឺការប្រគំតន្ត្រី Born Pink របស់ BLACKPINK នៅក្នុងខែកក្កដា ឆ្នាំ ២០២៣។

នៅពេលមកដល់ទីក្រុងហាណូយ អ្នកគាំទ្រ Kpop អាចរីករាយជាមួយអាហារតាមដងផ្លូវដ៏ឈ្ងុយឆ្ងាញ់ បន្ទាប់មកដើរកម្សាន្តនៅតំបន់វិថីបុរាណ (Old Quarter) ជិះស៊ីក្លូកម្សាន្តតាមដងផ្លូវដ៏ខ្វាត់ខ្វែងគួរឱ្យទាក់ទាញនេះ។ ហាងកាហ្វេទំនើបៗ ភោជនីយដ្ឋានលំដាប់ពិភពលោក និងវិចិត្រសាលសិល្បៈដ៏ស្រស់ស្អាតក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើលោកអ្នកក្នុងអំឡុងពេលប្រគំតន្ត្រីផងដែរ។ ការមកកាន់ ហាណូយ ភ្ញៀវទេសចរនឹងមានឱកាសទស្សនា តំបន់បេតិកភណ្ឌទាំងប្រាំមួយ ដែលបង្ហាញពីប្រវត្តិសាស្ត្រ និងព្រលឹងនៃទីក្រុងនេះ រួមមាន៖ រាជវាំង Thang Long Imperial Citadel, វិហារអក្សរសាស្ត្រ Temple of Literature, តំបន់វិថីបុរាណ (Old Quarter), វិហារ Bach Ma និង Voi Phuc ដែលជាវិហារការពារពីរក្នុងចំណោមវិហារការពារទាំងបួននៃទីក្រុងហាណូយ (វិហារ Bach Ma៖ អ្នកការពារទិសខាងកើត និងវិហារ Voi Phuc៖ អ្នកការពារទិសខាងលិច)។ ព្រលានយន្តហោះអន្តរជាតិ Noi Bai មានចម្ងាយត្រឹមតែ ២៨ គីឡូម៉ែត្រប៉ុណ្ណោះពីកណ្តាលក្រុង។ មានជម្រើសជាច្រើនសម្រាប់ការធ្វើដំណើរជុំវិញទីក្រុងហាណូយ រួមមានតាក់ស៊ី ឡានក្រុង និងម៉ូតូ។ ឬសាកល្បងជិះឡានក្រុងទេសចរណ៍ hop-on hop-off ដែលជាមធ្យោបាយដ៏ល្អក្នុងការដើរកម្សាន្តក្នុងក្រុងហាណូយ។ ក្រៅពីនេះ ក៏មានខ្សែរថភ្លើងដ៏ល្បីល្បាញលើពិភពលោក Reunification Express សម្រាប់ធ្វើដំណើរទៅកាន់គោលដៅសំខាន់ៗ រួមមានតំបន់សាប៉ា (Sapa - Lao Cai) និងល្អាងភ្នំស៊ុនដុង (Son Doong Cave - Phong Nha Ke Bang, Dong Hoi, Quang Binh) ផងដែរ។

 

កត់ចំណាំថ្ងៃខែទុក កក់សេវាកម្មផ្សេងៗ និងរៀបចំវ៉ាលីរបស់អ្នកឱ្យរួចរាល់។ ការប្រគំតន្ត្រី Born Pink នៅទីក្រុងហាណូយជិតមកដល់ហើយ។

 

យើងនឹងជួបគ្នាឆាប់ៗនេះ!