Vietnam Tourism

  • វៀតណាមគ្រងតំណែងជាគោលដៅវាយកូនហ្គោលដ៏ល្អបំផុតនៅអាស៊ី ៧ ដងជាប់ៗគ្នា

នៅថ្ងៃទី ២៣ ខែតុលា នៅទីក្រុងអាប៊ូដាប៊ី ដែលជារដ្ឋធានីនៃសហព័ន្ធអារ៉ាប់រួម ពានរង្វាន់ World Golf Awards បានប្រកាសថា ប្រទេសវៀតណាមជាគោលដៅវាយកូនហ្គោលដ៏ល្អបំផុតរបស់អាស៊ីប្រចាំឆ្នាំ ២០២៣។ វៀតណាមទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះចំនួន ៧ ដងជាប់ៗគ្នចាប់តាំងពីឆ្នាំ ២០១៧ មក។

យ៉ាងហោចណាស់ក៏អាចនិយាយបានថា ប្រទេសវៀតណាមត្រូវបានផ្តល់លាភសំណាងដោយធម្មជាតិជាមួយនឹងទីកន្លែងដ៏ស្រស់ស្អាតរាប់មិនអស់ និងអាកាសធាតុដ៏ល្អប្រសើរ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រទេសវៀតណាមក្លាយជាឋានសួគ៌វាយកូនហ្គោលសម្រាប់កីឡាករក្នុងការសាកល្បងថ្វីដៃរបស់ពួកគេ។ ពីទិសខាងជើងទៅទិសខាងត្បូង មានទីលានវាយកូនហ្គោលដ៏ល្បីល្បាញ និងស្រស់ស្អាតជាច្រើន។ តើមានអ្វីទៀត? វៀតណាមផ្តល់ជូននូវការលេងពេញមួយឆ្នាំ ដោយមានអត្ថប្រយោជន៍នៃស្ថានភាពដីពាក់កណ្តាលវាលខ្សាច់ កូនភ្នំដ៏អស្ចារ្យ ឆ្នេរសមុទ្រវែងអមដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ទេសភាពដ៏សម្បូរបែប ប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប និងអាកាសធាតុត្រូពិចដែលមានពន្លឺថ្ងៃពេញមួយឆ្នាំ...

bana

ក្លឹបវាយកូនហ្គោល Ba Na Hills (ដានាំង)

ចាប់ពី ទីក្រុងហាណូយ រហូតដល់ ទីក្រុងហូជីមិញដានាំង និង ដាឡាត កីឡាដ៏ថ្លៃថ្នូរនេះកំពុងតែរីកលូតលាស់យ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាមដោយគ្មានការឈប់ឈរឡើយ។ ទីលានវាយកូនហ្គោល ដូចជាទីលាន Laguna Lang Co កម្រិត ១៨ រន្ធ, par-71 ដែលរចនាឡើងដោយផ្ទាល់ដោយម្ចាស់ជើងឯក Major ៦ សម័យកាល លោក Sir Nick Faldo និងក្លឹបវាយកូនហ្គោល Ba Na Hills កម្រិត ១៨ រន្ធ, par-72 ដែលរចនាឡើងដោយអតីតតារា Ryder Cup ជនជាតិអង់គ្លេស លោក Luke Donald គឺស្ថិតនៅក្នុងចំណាត់ថ្នាក់នៃទីលានវាយកូនហ្គោលល្អបំផុតនៅអាស៊ី។ ទីលានទាំងនេះគឺជាការប្រកួតប្រជែងដ៏ធំមួយសម្រាប់កីឡាករវាយកូនហ្គោល ជាមួយនឹង "អណ្តូងទឹក" "ទួលខ្សាច់" នៅចន្លោះវាលខ្សាច់ វាលស្មៅ និងគុម្ពោតព្រៃ...

laguna

ទីលានវាយកូនហ្គោល Laguna Lang Co (ហ្វេ)

Greg

"ឆ្លាមសដ៏អស្ចារ្យ" លោក Greg Norman នៅ FLC Halong Bay Golf Club & Luxury Resort

hoian

Hoiana Shores Golf Clubhouse (ក្វាងណាម)

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ប្រទេសវៀតណាមត្រូវបានជ្រើសរើសជាទីកន្លែងសម្រាប់រៀបចំការប្រកួតជើងឯកអាជីពជាច្រើននៅលើពិភពលោក។ នាពេលខាងមុខនេះ ព្រឹត្តិការណ៍ Vinpearl DIC Legends Vietnam 2023 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ នៅ Vinpearl ញ៉ាត្រាង ខេត្តខាញ់ហ្វា (Khanh Hoa) ដែលជាការកត់សម្គាល់ជាលើកដំបូងដែលការប្រកួតក្នុងក្របខ័ណ្ឌ European Legends Tour ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសវៀតណាម ក៏ដូចជានៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

vinpearl

ទីលានវាយកូនហ្គោល Vinpearl ញ៉ាត្រាង - ទីកន្លែងរៀបចំកម្មវិធី Vinpearl DIC Legends Vietnam 2023

ជាពិសេស ការប្រកួតក្នុងឆ្នាំនេះនឹងស្វាគមន៍ "វីរបុរសវាយកូនហ្គោល" ចំនួន ៦០ រូប ដែលធ្លាប់បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន។ ក្នុងនោះរួមមានលោក Michael Campbell - អតីតម្ចាស់ជើងឯក US Open 2005 និងជាម្ចាស់ជើងឯក European Tour ៨ សម័យកាល, លោក Ian Woosnam - ម្ចាស់ជើងឯក Masters ឆ្នាំ ១៩៩១ និងជាប្រធានក្រុម Ryder Cup ឆ្នាំ ២០០៦, លោក Paul McGinley - ប្រធានក្រុម Ryder Cup ឆ្នាំ ២០០៤ និងជាម្ចាស់ពានរង្វាន់ European Tour ចំនួន ៤ ឬលោក Mark James - ប្រធានក្រុម Ryder Cup ឆ្នាំ ១៩៩៩ ជាមួយនឹងការឈ្នះ ១៨ ដងនៅលើ European Tour;...

បច្ចុប្បន្ននេះ ប្រទេសវៀតណាមបានបោះបង្គោលសញ្ញានៅលើផែនទីវាយកូនហ្គោលអាជីពពិភពលោក ហើយប្រទេសដ៏ស្រស់ស្អាតមួយនេះនៅតែមានរតនសម្បត្តិលាក់ខ្លួនជាច្រើនទៀតដែលរង់ចាំការមកស្វែងយល់។ មិនត្រឹមតែអ្នកលេងវាយកូនហ្គោលប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរមកពីជុំវិញពិភពលោកក៏ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅនៅទីនេះ ដើម្បីមកស្វែងយល់ សម្រាកលំហែកាយ និងលេងកម្សាន្តផងដែរ។