Vietnam Tourism

  • ទីក្រុងហាណូយទទួលបានងារជាគោលដៅទីក្រុងវាយកូនហ្គោលល្អបំផុតនៅលើពិភពលោកឆ្នាំ ២០២៣

ទីក្រុងហាណូយត្រូវបានប្រសិទ្ធនាមជា គោលដៅទីក្រុងវាយកូនហ្គោលល្អបំផុតនៅលើពិភពលោកឆ្នាំ ២០២៣ (World’s Best Golf City Destination 2023) ជាលើកដំបូងដោយស្ថាប័ន World Golf Awards។ ពានរង្វាន់នេះត្រូវបានប្រកាសនៅក្នុងពិធីប្រគល់ពានរង្វាន់ World Golf Awards លើកទី ១០ ដែលបានប្រព្រឹត្តទៅនៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) - រដ្ឋធានីនៃប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី ២៣ ខែតុលា។ រដ្ឋធានីនៃប្រទេសវៀតណាមបានយកឈ្នះបេក្ខភាពលេចធ្លោផ្សេងទៀតដូចជា ទីក្រុងប៉ារីស ញូវយ៉ក ឡុងដ៍ រ៉ូម ដើម្បីទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ។

ស្ថិតនៅទីតាំងភូមិសាស្ត្រដ៏ល្អដែលមានរដូវច្បាស់លាស់ចំនួន ៤ (រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងា) ចម្ងាយហោះហើរដ៏មានភាពងាយស្រួល ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏ប្លែក និងទាក់ទាញ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងជាពិសេសគឺទីលានវាយកូនហ្គោលលំដាប់ថ្នាក់ខ្ពស់ គឺជាភាពទាក់ទាញដ៏សំខាន់របស់ទីក្រុងហាណូយ ដែលទាក់ទាញភ្ញៀវទេសចរវាយកូនហ្គោលឱ្យមកលេងកម្សាន្ត និងវាយកូនហ្គោលពេញមួយឆ្នាំ។

kings

Kings' Island Golf

ទេសចរណ៍វាយកូនហ្គោលត្រូវបានកំណត់ថាជាផលិតផលទេសចរណ៍ដែលមានសក្តានុពលបំផុតមួយ ដែលរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករមកកាន់ប្រទេសវៀតណាមជាទូទៅ និងជាពិសេសទីក្រុងហាណូយ ដោយឡែកគឺក្រុមភ្ញៀវទេសចរមកពីទីផ្សារសំខាន់ៗដូចជា កូរ៉េខាងត្បូង ជប៉ុន អឺរ៉ុប...

ទីលានវាយកូនហ្គោលល្បីៗនៅទីក្រុងហាណូយអាចរាប់បញ្ចូលមានដូចជា៖ ទីលានវាយកូនហ្គោល Long Bien, Van Tri Golf Club, Kings' Island Golf, ទីលានវាយកូនហ្គោល Minh Tri, Legend Hill... ទាំងនេះសុទ្ធតែជាទីលានវាយកូនហ្គោលអាជីពខ្នាតធំ ស្របតាមស្តង់ដារអន្តរជាតិ ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រង។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធបច្ចេកទេស និងការដឹកជញ្ជូន ក៏ត្រូវបានវិនិយោគដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់របស់ភ្ញៀវទេសចរវាយកូនហ្គោលផងដែរ។

brg

BRG Legend Hill Country Club

ពីទីនេះ អ្នកលេងកូនហ្គោលអាចបើកបរជុំវិញទីក្រុងយ៉ាងងាយស្រួល និងស្វែងយល់ពីសម្រស់នៃទីក្រុងហាណូយ៖ តំបន់ទីក្រុងចាស់ (Old Quarter) ដែលមានផ្លូវចំនួន ៣៦ ជាមួយនឹងឈ្មោះប្លែកៗទៅតាមមុខទំនិញ ទីសក្ការៈបូជាប្រវត្តិសាស្ត្រ និងវិមាននៃវិហារអក្សរសាស្ត្រ (Temple of Literature) រាជវាំង Thang Long (Thang Long Imperial Citadel) ឬការចូលរួមដំណើរកម្សាន្តពេលយប់នៅវិមានគុក Hoa Lo (Hoa Lo Prison Relic) ហើយសម្រាប់ដំណើរកម្សាន្តជុំវិញទីក្រុង គឺអាចជិះរថយន្តក្រុងពីរជាន់ hop on - hop off សម្រាប់បទពិសោធន៍ដ៏អស្ចារ្យ។

សម្រាប់រសជាតិពិតប្រាកដនៃទីក្រុងហាណូយ ការដើរកម្សាន្តភ្លក្សអាហារតាមដងផ្លូវគឺមិនអាចរំលងបានឡើយ។ ហ្វឺ (Pho), នំបាញ់គួន (banh cuon), ប៊ុនចា (bun cha), នំប៉័ងបាញ់មី (banh mi), កាហ្វេពងមាន់ (egg coffee)... គ្រាន់តែចូលរួមជាមួយអ្នកស្រុកដើម្បីស្រូបយកបរិយាកាសរបស់ទីក្រុង។