
ក្នុងនាមជាសញ្ញាសម្គាល់ដ៏ឧត្តុង្គឧត្តមនៃឧត្តមភាពក្នុងវិស័យនេះ World Travel Awards គឺដើម្បីទទួលស្គាល់ ផ្ដល់រង្វាន់ និងអបអរសាទរចំពោះឧត្តមភាពនៅគ្រប់វិស័យសំខាន់ៗនៃឧស្សាហកម្មធ្វើដំណើរ ទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ពិធី Gala Ceremony តំបន់អាស៊ី និងអូសេអានី ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី៣ ខែកញ្ញា។