
កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅប្រទេសរុស្ស៊ី នឹងប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ និងទីក្រុងអ៊ីរឃុតស្ក៍ សហព័ន្ធរុស្ស៊ី។ ព្រឹត្តិការណ៍នេះ គឺជាឱកាសមួយសម្រាប់ប្រទេសវៀតណាម ក្នុងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ ផលិតផលទេសចរណ៍ដ៏គួរឱ្យទាក់ទាញ និងការបង្កើតទំនាក់ទំនងជាមួយបណ្តាអាជីវកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសរុស្ស៊ី និងអឺរ៉ុបខាងកើត មកកាន់ប្រទេសរបស់ខ្លួន។