
NHA TRANG, វៀតណាម (ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨) -- នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ វីនភើល ញ៉ាត្រាង (Vinpearl Nha Trang) បានបើកជាផ្លូវការនូវទីតាំងថ្មីដ៏គួរឱ្យកត់សម្គាល់ចំនួនពីរ ដែលផ្តល់ជូននូវកន្លែងប្រជុំ និងព្រឹត្តិការណ៍ទំនើបៗ និងការកម្សាន្តលំដាប់ពិភពលោកនៅលើកោះហុនត្រេ (Hon Tre Island)។
ក្នុងនាមជាមហោស្រពប្រណីត ១៥០០ កៅអី ដែលមានការរចនាដ៏អស្ចារ្យ មហោស្រពវីនភើល ញ៉ាត្រាង (Vinpearl Theater Nha Trang) សន្យាថានឹងក្លាយជាមជ្ឈមណ្ឌលវប្បធម៌លំដាប់ខ្ពស់ ដែលផ្តល់ជូននូវព្រឹត្តិការណ៍វប្បធម៌ និងការសម្តែងសិល្បៈដ៏ល្អបំផុតដោយសិល្បករក្នុងស្រុក និងអន្តរជាតិល្បីៗ។
ហ៊ុំព័ទ្ធដោយទេសភាពដ៏ស្រស់ស្អាតនៃកោះហុនត្រេ (Hon Tre Island) រួមជាមួយនឹងបន្ទប់ប្រជុំចំនួន ៨ និងសាលធំមួយដែលអាចផ្ទុកភ្ញៀវបានរហូតដល់ ២៣៩០ នាក់ មជ្ឈមណ្ឌលសន្និបាតវីនភើល ញ៉ាត្រាង (Vinpearl Convention Center Nha Trang) គឺជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់រៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍សាជីវកម្ម។
រមណីយដ្ឋានចម្រុះផ្កាយ ៥ វីនភើល ញ៉ាត្រាង (Vinpearl Nha Trang) ដែលរួមបញ្ចូលទាំងអស់ ត្រូវបានគេស្គាល់ថាជាឋានសួគ៌រដូវក្តៅ ដែលមានរមណីយដ្ឋានលំដាប់ខ្ពស់ចំនួន ៥ ឧទ្យានកម្សាន្ត Vinpearl Land, Vinpearl Golf, មជ្ឈមណ្ឌលម្ហូបអាហារអន្តរជាតិ និងកម្សាន្ត Ocean Hill និង Vinpearl Diving Club Nha Trang។ ក្នុងនាមជាការបន្ថែមដ៏សំខាន់ ការបើកមហោស្រព និងមជ្ឈមណ្ឌលសន្និបាតថ្មីនេះ បានសម្គាល់ជាផ្លូវការនូវវីនភើល ញ៉ាត្រាង (Vinpearl Nha Trang) នៅលើផែនទីតំបន់នៃគោលដៅកំពូលសម្រាប់ការប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងពិព័រណ៍ (MICE)។
ដើម្បីស្វែងយល់បន្ថែម សូមទាក់ទង៖ v.mice-resorts@vinpearl.com ឬទូរស័ព្ទលេខ 1900 636699
###