
ដាណាង ប្រទេសវៀតណាម (ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩) -- រមណីយដ្ឋាន Premier Village Danang Resort កំពុងបើកដំណើរការកម្មវិធីប្រូម៉ូសិនពិសេសមួយដើម្បីអបអរសាទរការមកដល់នៃរដូវក្ដៅ។ ចាប់ពីពេលនេះរហូតដល់ដំណាច់ខែ ភ្ញៀវអាចរីករាយនឹងការបញ្ចុះតម្លៃរហូតដល់ ២៥% សម្រាប់ការស្នាក់នៅដែលបានកក់ និងស្នាក់នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩។
ការបញ្ចុះតម្លៃនេះអាចប្រើប្រាស់បាននៅវីឡាលំដាប់ផ្កាយប្រាំទាំង ១១១ ណាមួយរបស់រមណីយដ្ឋាន។ ស្ថិតនៅក្នុងសង្កាត់ My An នៃទីក្រុងដាណាង និងគ្រប់គ្រងដោយសណ្ឋាគារ Accor Hotels រមណីយដ្ឋាន Premier Village Danang Resort ផ្តល់ជូនភ្ញៀវនូវវីឡាដែលមានទិដ្ឋភាពសមុទ្រ ឬសួនច្បារ ដែលអាចផ្ទុកមនុស្សបានរហូតដល់ ១០ នាក់ និងដើរត្រឹមតែពីរបីជំហានប៉ុណ្ណោះពីឆ្នេរ My Khe។
រមណីយដ្ឋាន Premier Village Danang Resort គឺជាទីកន្លែងដ៏ល្អឥតខ្ចោះសម្រាប់គូស្នេហ៍ គ្រួសារ ឬក្រុមមិត្តភក្តិដែលស្វែងរកការលំហែកាយនៅក្នុងទីក្រុងឆ្នេរសមុទ្រដ៏រស់រវើកបំផុតរបស់ប្រទេសវៀតណាម។ គ្រឿងសម្រួលដល់ការស្នាក់នៅរួមមាន ភោជនីយដ្ឋានចំនួនពីរ ស្ប៉ា និងអាងហែលទឹកស្ប៉ា បន្ទប់សូណាស្ងួតនិងសើម សេវាកម្ម VIP និងសេវាកម្មមើលថែទាំកុមារនៅក្លឹបកុមារ (Children’s Club) ដែលរួមមានបន្ទប់លេងហ្គេមក្រោមការត្រួតពិនិត្យដោយ មេដោះអាជីព។ រមណីយដ្ឋាននេះទទួលបានការកោតសរសើរ ចំពោះបរិក្ខារបម្រើដល់គ្រួសារ និង ទទួលបានចំណាត់ថ្នាក់លេខពីរនៅលើបញ្ជីរមណីយដ្ឋានគ្រួសារកំពូលៗលើពិភពលោករបស់ TripAdvisor ។
រមណីយដ្ឋាន Premier Village Danang Resort អាចជួយសម្រួលដល់ភ្ញៀវក្នុងការប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍បំផុតនៅដាណាង ដោយរៀបចំ ដំណើរកម្សាន្តទៅកាន់ទីក្រុងបុរាណ Hoi An តំបន់ប្រាសាទ My Son និងឆ្នេរ Lang Co ។ ភ្ញៀវក៏អាចកក់ការទស្សនា Sun World Danang Wonders, ស្ពានមាស Golden Bridge នៅ Sun World Ba Na Hills, ឧបទ្វីប Son Tra, ភ្នំ Marble និងទីលានវាយកូនហ្គោលលំដាប់ពិភពលោកដែលនៅជិតៗនោះផងដែរ។
សូមចូលទៅកាន់ គេហទំព័រផ្លូវការ សម្រាប់ព័ត៌មានលម្អិតបន្ថែម។
###
លក្ខខណ្ឌផ្សេងៗ៖
រយៈពេលកក់៖ ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៩ - ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩
រយៈពេលស្នាក់នៅ៖ ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៩ - ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩
អនុវត្តតាមលក្ខខណ្ឌនៃការកក់។
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖
ទូរស័ព្ទ៖ +0236 3919 999.
អ៊ីមែល៖ h9530@accor.com