
ដាណាំង, វៀតណាម (ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩) -- សកម្មភាពពោរពេញដោយភាពសប្បាយរីករាយ ប៊ូហ្វេ បាប៊ីឃ្យូ ដ៏គួរឱ្យទាក់ទាញ និងការសម្តែងការប្រគំតន្ត្រីពិសេសៗ ធ្វើឱ្យ Sun World Danang Wonders ក្លាយជាចំណុចកណ្តាលដ៏រំភើបនៃពិធីបុណ្យនានានៅទីក្រុងដាណាំង ក្នុងអំឡុង ពិធីបុណ្យជាតិរបស់ប្រទេសវៀតណាម។
ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ភ្ញៀវទេសចរត្រូវបានអញ្ជើញឱ្យមកកម្សាន្តសប្បាយជាមួយការកម្សាន្តប្លែកៗ ក្នុងឱកាសចុងសប្តាហ៍នៃទិវាបង្រួបបង្រួមជាតិ។ នឹងមានការសម្តែងជាច្រើន ដូចជារបាំបែបជប៉ុន អ្នករាំសាមូរ៉ៃដែលរួមបញ្ចូលគ្នា រវាងក្បាច់គុណ និងរបាំសម័យ ព្រមទាំងរបាំវប្បធម៌ Geisha និង Yosakoi។
ចំណុចលេចធ្លោនៃចុងសប្តាហ៍នេះ គឺ ការប្រគំតន្ត្រីដែលមានការចូលរួមពីតារាចម្រៀងប៉ុបវៀតណាម Dam Vinh Hung នៅល្ងាចថ្ងៃទី២៨ ខែមេសា នៅលើឆាក Sun Wheel។ ក្រៅពីនេះ ភ្ញៀវទេសចរក៏អាចទន្ទឹងរង់ចាំទស្សនា ការសម្តែងដ៏រំភើបផ្សេងទៀត រួមមានកាយសម្ព័ន្ធ របាំភ្លើង និងការសម្តែងពីតារាវៀតណាម ដូចជា Bach Cong Khanh, Thu Hang, Dao Ngoc Sang និង Tung Anh ផងដែរ។
ភ្ញៀវទេសចរក៏អាចជ្រើសរើសរីករាយជាមួយកញ្ចប់ប៊ូហ្វេ BBQ ក្នុងតម្លៃ 199,000 VND ក្នុងម្នាក់ ដែលមាន ជម្រើសគ្រឿងសមុទ្រ និងសាច់អាំងស្រស់ៗជាច្រើនមុខ។ កញ្ចប់ប៊ូហ្វេនេះ រួមបញ្ចូលទាំងការចូលទស្សនាការសម្តែងណាមួយដោយសេរីនៅ Sun World Danang Wonders ក្នុងអំឡុងសប្តាហ៍បុណ្យនេះ។
ភ្ញៀវទាំងអស់អាចចូលរួមក្នុងពិធីបុណ្យនេះ ដោយទិញសំបុត្រចូលទស្សនាតម្លៃ 150,000VND សម្រាប់ជនជាតិវៀតណាម និង 300,000VND សម្រាប់ភ្ញៀវបរទេស។
ចូលទៅកាន់គេហទំព័រ Sun World Danang Wonders សម្រាប់ព័ត៌មានលម្អិតបន្ថែម។