Vietnam Tourism

InterContinental Danang Sun Peninsula Resort

InterContinental Danang Sun Peninsula Resort ឈ្នះពានរង្វាន់នៅក្នុងកម្មវិធី World's Best Awards 2019

Jul 25, 2019 | Press Release

ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ (ដាណាំង, វៀតណាម) -- រមណីយដ្ឋាន InterContinental Danang Sun Peninsula Resort ទទួលបានពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World’s Best Awards 2019 កាលពីថ្ងៃទី១២ ខែកក្កដា។ ម្ចាស់ជ័យលាភីពានរង្វាន់ត្រូវបានប្រកាសដោយ Travel + Leisure តាមអ៊ីនធឺណិត និងនៅក្នុងទស្សនាវដ្តីបោះពុម្ពផ្សាយខែសីហា ឆ្នាំ២០១៩។ 

World’s Best Awards គឺជាពានរង្វាន់ដ៏មានកិត្យានុភាពក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ដែលរៀបចំឡើងដោយទស្សនាវដ្តី Travel+Leisure ដែលជាទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយក្នុងពិភពលោក។ ម្ចាស់ជ័យលាភីត្រូវបានជ្រើសរើសជារៀងរាល់ឆ្នាំផ្អែកលើការបោះឆ្នោតពីអ្នកអានទូទាំងពិភពលោក។

ឆ្នាំនេះ រមណីយដ្ឋាន InterContinental Danang Sun Peninsula Resort ត្រូវបានកោតសរសើរនៅក្នុងបញ្ជីជាច្រើន រួមមាន សណ្ឋាគារល្អបំផុតទាំង ១០០ លើពិភពលោក (Top 100 Hotels in the World) រមណីយដ្ឋានល្អបំផុតទាំង ១៥ នៅអាស៊ី (Top 15 Resort Hotels in Asia) និងរមណីយដ្ឋានល្អបំផុតទាំង ១០ នៅអាស៊ីអាគ្នេយ៍ (Top 10 Southeast Asia Resort Hotels)។ HARNN Heritage Spa របស់រមណីយដ្ឋាននេះ ក៏ត្រូវបានជាប់ឈ្មោះជាស្ប៉ារមណីយដ្ឋានប្រណីតល្អបំផុតរបស់វៀតណាម (Vietnam’s Best Luxury Resort Spa) ផងដែរ។  

អគ្គនាយកលោក Seif Hamdy បានមានប្រសាសន៍ថា «យើងមានសេចក្តីរីករាយយ៉ាងខ្លាំងដែលត្រូវបានទទួលស្គាល់ដោយអ្នកអាន Travel+Leisure ថាជាមណីយដ្ឋានដ៏ល្អបំផុតមួយនៅក្នុងតំបន់ និងនៅលើពិភពលោក។ ពានរង្វាន់ទាំងនេះគឺជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្ត និងក្តីស្រឡាញ់ដែលក្រុមការងាររបស់យើងបានដាក់បញ្ចូលក្នុងការផ្តល់នូវបទពិសោធន៍ប្រណីតភាពផ្ទាល់ខ្លួនដ៏វិសេសវិសាល ជាមួយនឹងភាពកក់ក្តៅ និងវប្បធម៌វៀតណាមពិតប្រាកដដែលភ្ញៀវរបស់យើងចូលចិត្ត។»

រមណីយដ្ឋាន InterContinental Danang Sun Peninsula Resort ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Sun Group និងគ្រប់គ្រងដោយក្រុមហ៊ុន InterContinental Hotel Group។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រផ្លូវការរបស់ Sun Group។