Vietnam Tourism

Vietnam tourism WTA 2019

ប្រទេសវៀតណាមត្រូវបានស្នើឈ្មោះក្នុងប្រាំមួយផ្នែកដោយស្ថាប័ន World Travel Awards

Sep 23, 2019 | Press Release

រដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNA) កំពុងអញ្ជើញភ្ញៀវទេសចរ និងសមាជិកនៃឧស្សាហកម្មទេសចរណ៍ ឱ្យចូលរួមបោះឆ្នោតគាំទ្រប្រទេសនេះ នៅក្នុងកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) លើកទី ២៦។

VNAT ត្រូវបានស្នើឈ្មោះរួមជាមួយប្រទេសជាតិ នៅក្នុងផ្នែកដ៏មានកិត្យានុភាពចំនួនប្រាំមួយ៖ 

  • គោលដៅទីក្រុងឈានមុខគេលើពិភពលោក ឆ្នាំ ២០១៩៖ ហាណូយ ប្រទេសវៀតណាម
  • គោលដៅម្ហូបអាហារឈានមុខគេលើពិភពលោក ឆ្នាំ ២០១៩៖ ប្រទេសវៀតណាម
  • គោលដៅទីក្រុងវប្បធម៌ឈានមុខគេលើពិភពលោក ឆ្នាំ ២០១៩៖ ហូយអាន ប្រទេសវៀតណាម
  • គោលដៅវប្បធម៌ឈានមុខគេលើពិភពលោក ឆ្នាំ ២០១៩៖ ប្រទេសវៀតណាម
  • គោលដៅទេសចរណ៍ឈានមុខគេលើពិភពលោក ឆ្នាំ ២០១៩៖ ប្រទេសវៀតណាម
  • ក្រុមប្រឹក្សាទេសចរណ៍ឈានមុខគេលើពិភពលោក ឆ្នាំ ២០១៩៖ រដ្ឋបាលជាតិទេសចរណ៍វៀតណាម

នេះជាលើកដំបូងហើយដែលប្រទេសវៀតណាមត្រូវបានស្នើឈ្មោះសម្រាប់ពានរង្វាន់ "គោលដៅម្ហូបអាហារឈានមុខគេលើពិភពលោក" ពីស្ថាប័ន WTA។ 

ការបោះឆ្នោតគឺធ្វើឡើងដោយអ្នកជំនាញផ្នែកទេសចរណ៍ និងអ្នកប្រើប្រាស់ទូទាំងពិភពលោក។ បេក្ខជនដែលទទួលបានសម្លេងឆ្នោតច្រើនជាងគេក្នុងផ្នែកនីមួយៗនឹងទទួលបានពានរង្វាន់នេះ។ ការបោះឆ្នោតត្រូវបានបើកដំណើរការហើយ ហើយនឹងបន្តរហូតដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩។ អ្នកឈ្នះក្នុងផ្នែកនីមួយៗនឹងត្រូវអញ្ជើញឱ្យចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ធំកម្រាលព្រំក្រហម World Travel Awards Grand Final Gala Ceremony ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅឯរោងមហោស្រពរ៉ូយ៉ាល់អូប៉េរ៉ាម៉ូស្កាត នៃរដ្ឋស៊ុលតង់អូម៉ង់។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ ស្ថាប័ន WTA ទទួលស្គាល់ភាពល្អឥតខ្ចោះក្នុងការធ្វើដំណើរ និងទេសចរណ៍សកល ដោយរក្សាបាននូវភាពឆ្នើមទូទាំងឧស្សាហកម្មនេះ។ ភ្ញៀវទេសចរអាចចូលរួមបោះឆ្នោតបាននៅលើ គេហទំព័រផ្លូវការរបស់ WTA